ភេសជ្ជៈ៤មុខញុាំពេល​យប់នាំ​ឲ្យ​ឡើង​ទម្ងន់នឹងអាចធ្វើឲ្យ​ស្បែក​ជ្រីវជ្រួញ

១. តែ​យិនសៀន

ជា​ប្រភេទ​តែ​រុក្ខជាតិ​ដែល​ជួយ​បង្កើន​គុណភាព​នៃ​ការ​ចូល​ដំណេក តែ​បើ​ទទួល​ទាន​ពេល​យប់ វា​អាច​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម ហើយ​ធ្វើ​ឲ្យ​គេង​មិន​លក់ ប្រែ​ទៅ​ជា​មាន​ស្នាម​ជ្រីវជ្រួញ​លើ​មុខ​ពេល​អ្នក​មិន​បាន​ស្កប់ស្កល់​ល្អ។

២. ទឹក​ខ្ញី

ទឹក​ខ្ញី ជួយ​កាត់​បន្ថយ​ស្រ្តេស ជួយ​ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង តែ​បើ​អ្នក​ទទួល​ទាន​វា​នៅ​ពេល​យប់​នោះ​នឹង​នាំ​ផល​វិបាក​ទៅ​វិញ។ ជម្រើស​ល្អ​បំផុត​គួរ​ទទួល​ទាន​នៅ​ពេល​រសៀល។

៣. ទឹក​ដូង

ទឹកដូង​ល្អ​សម្រាប់​សុខភាព​បេះដូង ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ដល់​តម្រង​នោម ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។

យ៉ាង​ណា​អ្នក​គួរ​ជៀសវាង​ទទួល​ទាន​ទឹកដូង​នៅ​ពេល​ល្ងាច ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ ហើយ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នោះ​ទេ ណា​មួយ​ក៏​នឹង​រំខាន​នាំ​ឲ្យ​មាន​ការ​បន្ទោបង់​ច្រើន​ផង​ដែរ។ ល្អ​បំផុត​គួរ​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក។

៤. កាហ្វេ

កាហ្វេ​មាន​ទាំង​ជាតិ​អាស៊ីត​និង​កាហ្វេអ៊ីន ហើយ​បើ​អ្នក​ទទួល​ទាន​វា​នៅ​ពេល​ល្ងាច នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ហើយ​វា​ក៏​ប៉ះពាល់​ដល់​ផ្នែក​មួយ​ចំនួន​ផ្សេង​ទៀត​នៃ​រាងកាយ​ផង​ដែរ។ ល្អ​បំផុត​អ្នក​គួរ​ទទួល​ទាន​កាហ្វេ​នៅ​ពេល​ព្រឹក​ចន្លោះ​ម៉ោង ៩ ទៅ ១១ ព្រឹក៕

ប្រភព៖ បរទេស

Related Posts

Leave a Reply

Your email address will not be published.